ប្រកាស

បង្ហាញ​ប្រកាស​ដែល​មាន​​ស្លាក ភាគទី៤

ភរិយាលម្អទ្រនំ

រូបភាព
  ភាគទី៥ (ក្ដីសុខដែលគ្មានអារម្មណ៍) ព្រឹកព្រលឹមថ្ងៃថ្មីចូលមកដល់ ពន្លឺព្រះអាទិត្យចាំងជះចូលមកតាមវាំងននបង្អួចមកចំរាងកាយហាប់ណែនពោរពេញដុំសាច់ អាក្រាតល្វែងលើកំពុងគេងលង់បែបអស់កម្លាំងនៅលើគ្រែ ព្រោះទទួលបាការរំខានពីពន្លឺនឹងសំឡេងស្រែកអឺកងរបស់បក្សី ដាស់ឱ្យមនុស្សអស់កម្លាំងព្រោះសង្គ្រាមស្នេហ៍កាលពីយប់ក្រោកទាំងអាការៈមិនពេញចិត្ត... វ៉ាល់សៀស៍ សម្លឹងរកមើលរាងតូចក្រអូបដែលខ្លួនគេងឱបកាលពីយប់មិញ ពេលនេះបាត់ទៅណាក៏មិនដឹង នៅលើគ្រែមានតែភាពទទេស្អាតនឹងស្នាមកំណកឈាមបីបួនតំណក់នៅលើនោះ ប្រុសកំលោះលូកដៃមកប៉ះត្រង់កន្លែងគេងស្រីក្រមុំក៏ឃើញថាសីតុណ្ហភាពត្រជាក់ស្រេង ដឹងថានាងក្រោកចេញទៅយូរហើយ។ កែវភ្នែកមុតស្រួចសម្លឹងមើលសភាពរញ៉េរញ៉ៃនៅលើគ្រែ មិនចង់ជឿថាយប់មិញមានរឿងក្ដៅគគុកកើតឡើងរវាងគេនឹងស្រីក្រមុំ មិនដឹងថាហេតុអ្វីទាំងដែលតាំងចិត្តហើយថាមិនប៉ះពាល់នាង តែអាការប្រាថ្នាចង្រៃនេះមិនអាចឱ្យគេទប់អារម្មណ៍ខ្លួនឯងបានសោះ ចេះតែចង់ប៉ះពាល់នែប និត្យនឹងនាងម្ដងហើយម្ដងទៀត ក៏មិនដឹងថាឆ្កួតអីដែលយប់មិញគេស្រាប់ តែមានអាការៈបែបនេះ។ “ហ៊ើយ! អាចមកពីយើងខានវាយូរទើបទៅជាបែបនេះក៏ថាបាន” វ៉ាល់សៀស៍ ដាស់លួងខ្លួនឯងតិចៗមិនចង់ឱ្យគិតច្រើន យ៉ាងណារឿងរ៉ាវក៏បានកើតឡើងទៅហើយ ...

ភរិយាលម្អទ្រនំ

រូបភាព
ភាគទី៤ “សុំទោសថ្ងៃក្រោយខ្ញុំនឹងមិនចាក់សោរទៀតទេ” ប្រាប់ដោយការអន់ចិត្តហើយ ហ្វេនស៊ី បែរខ្លួនដើរទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ តែដើរមិនប៉ុន្មានជំហានផងក៏... “អាយយ....” ផឹប រាងតូចច្រឡឹងត្រូវដៃមាំមួនចាប់ឱបពីក្រោយ ថែមទាំងលើកនាងឱ្យផុតពីឥដ្ឋ ខណៈដែលអ្នកប្រព្រឹត្តដើរសម្ដៅទៅគ្រែយ៉ាងរហ័ស បញ្ជាក់ពីគោលបំណងរបស់ខ្លួនថាពេលនេះគេកំពុងចង់ធ្វើអ្វី ហើយកំពុងតែមានអារម្មណ៍បែបណាជាមួយនាង ហើយក៏ត្រូវការបញ្ចេញវាឥលូវនេះដូចគ្នា។ ព្រុស ខ្វាប់ ត្រឹមបោះស្រីតូចទៅលើគ្រែភ្លាម ដៃរវាមដូចមឹកចាប់កញ្ឆក់កន្សែងចេញពីរាងស្ដើងភ្លែត ថ្នាក់សាមីខ្លួនឆ្លេឆ្លាប្រញាប់ទាញភួយមកបិទបាំងរាងកាយអាក្រាតរបស់ខ្លួន។ “បង...បងចង់ធ្វើអី?” ហ្វេនស៊ី សួរទាំងញ័រមាត់ប៉ប៉ាច់ប្រឹងដោលថយក្រោយគេចពីមនុស្សកំណាច ដែលកំពុងសម្លឹងប៉ងសង្គ្រុបនាង។ “នាងស្រាតបែបនេះហើយខ្ញុំក៏សឹងតែស្រាតដូចគ្នា នាងថាទៅខ្ញុំចង់ធ្វើអី?” “បងមិនមែន...” “មែន! នាងមិនឮទេហ្អេស មុននេះអ្នកម៉ាក់ប្រាប់ថាចង់បានចៅ អ៊ី ចឹងហើយក្នុងនាមជាកូនខ្ញុំត្រូវបំពេញតាមតម្រូវវការរបស់់អ្នកម៉ាក់” អាចឹងចេះចង់បំពេញណាស់ ត្រង់អារឿងផ្សេងម៉េចក៏មិនចង់បំពេញតួនាទីជាកូនល្អផងទៅលោកប្រុស។ “តែខ្ញុំមិនទាន់ត្រៀមខ្លួននៅឡើយទេ” ...