ភរិយាលម្អទ្រនំ


 

ភាគទី៥

(ក្ដីសុខដែលគ្មានអារម្មណ៍)

ព្រឹកព្រលឹមថ្ងៃថ្មីចូលមកដល់ ពន្លឺព្រះអាទិត្យចាំងជះចូលមកតាមវាំងននបង្អួចមកចំរាងកាយហាប់ណែនពោរពេញដុំសាច់ អាក្រាតល្វែងលើកំពុងគេងលង់បែបអស់កម្លាំងនៅលើគ្រែ ព្រោះទទួលបាការរំខានពីពន្លឺនឹងសំឡេងស្រែកអឺកងរបស់បក្សី ដាស់ឱ្យមនុស្សអស់កម្លាំងព្រោះសង្គ្រាមស្នេហ៍កាលពីយប់ក្រោកទាំងអាការៈមិនពេញចិត្ត... វ៉ាល់សៀស៍ សម្លឹងរកមើលរាងតូចក្រអូបដែលខ្លួនគេងឱបកាលពីយប់មិញ ពេលនេះបាត់ទៅណាក៏មិនដឹង នៅលើគ្រែមានតែភាពទទេស្អាតនឹងស្នាមកំណកឈាមបីបួនតំណក់នៅលើនោះ ប្រុសកំលោះលូកដៃមកប៉ះត្រង់កន្លែងគេងស្រីក្រមុំក៏ឃើញថាសីតុណ្ហភាពត្រជាក់ស្រេង ដឹងថានាងក្រោកចេញទៅយូរហើយ។

កែវភ្នែកមុតស្រួចសម្លឹងមើលសភាពរញ៉េរញ៉ៃនៅលើគ្រែ មិនចង់ជឿថាយប់មិញមានរឿងក្ដៅគគុកកើតឡើងរវាងគេនឹងស្រីក្រមុំ មិនដឹងថាហេតុអ្វីទាំងដែលតាំងចិត្តហើយថាមិនប៉ះពាល់នាង តែអាការប្រាថ្នាចង្រៃនេះមិនអាចឱ្យគេទប់អារម្មណ៍ខ្លួនឯងបានសោះ ចេះតែចង់ប៉ះពាល់នែប និត្យនឹងនាងម្ដងហើយម្ដងទៀត ក៏មិនដឹងថាឆ្កួតអីដែលយប់មិញគេស្រាប់ តែមានអាការៈបែបនេះ។

“ហ៊ើយ! អាចមកពីយើងខានវាយូរទើបទៅជាបែបនេះក៏ថាបាន” វ៉ាល់សៀស៍ ដាស់លួងខ្លួនឯងតិចៗមិនចង់ឱ្យគិតច្រើន យ៉ាងណារឿងរ៉ាវក៏បានកើតឡើងទៅហើយ មកអង្គុយស្ដាយក្រោយក៏គ្មានប្រយោជន៍អីដែរ ម្យ៉ាងនាងក៏ជាភរិយារបស់គេ ធ្វើរឿងបែបនេះក៏គ្មានខុសឆ្គងអ្វីដែរ។

វ៉ាល់សៀស៍ បោសវាសគំនិតគ្មានបានការណ៍នោះចោល បន្ទាប់មកក៏ក្រោកទៅបន្ទប់ទឹកចាត់ការសម្អាតខ្លួនប្រាណឱ្យស្រឡះ ន្អាលទៅធ្វើការរបស់ខ្លួន...ក្រោយពីចំណាយពេលអស់ជាច្រើននាទីក្នុងការធ្វើកិច្ចផ្ទាល់ខ្លួន វ៉ាល់សៀស៍ ដែលស្ថិតនៅក្នុងឈុតធ្វើការចុះមកជាន់ក្រោមនៃបន្ទប់អាហារ ត្រឹមបោះជំហានចូលមកមិនទាន់បានស្រួលបួលផង ក្លិនឈ្ងុយនៃអាហារក៏សាយភាយពេញច្រមុះគេតែម្ដងហើយ តែវាមិនមែនមានតែប៉ុណ្ណឹងនោះទេ នៅមានរាងតូចដែលបាត់មុខតាំងពីព្រឹក នាងមកសំងំនៅក្នុងនេះតាំងពីពេលណាក៏មិនដឹង អ៊ីចឹងប្រាកដណាស់ថាអាហារទាំងនេះប្រហែលជានាងជាអ្នកធ្វើហើយមើលទៅ។

“បងភ្ញាក់ហើយឬ? ម៉ោះអង្គុយសិនមកអូនធ្វើអាហារពេលព្រឹកពីរបីមុខឱ្យបងញ៉ាំមុនទៅធ្វើការ” ហ្វេនស៊ី ញញឹមស្រទន់ដាក់ស្វាមី ព្រមទាំងទាញរាងក្រាស់ឱ្យចូលមកអង្គុយនៅក្នុងតុ តាមដោយខ្លួនដាក់បង្គុយតាមក្រោយដែរ។

“....” វ៉ាល់សៀស៍  មិនមាត់.កតែក៏សម្លឹងមើលអាហារគួរឱ្យចង់ញ៉ាំនៅចំពោះមុខទាំងនោះ តែមនុស្សកំណាចបែរជាធ្វើចិត្តរឹងមិនព្រមប៉ះអាហារទាំងនោះសូម្បីតែបន្តិចសោះ។

“ម៉េចក៏បងមិនញ៉ាំ មិនចូលចិត្តឬ?” អ្នកជាភរិយាដែលឈ្ងោកមុខញ៉ាំអាហារមុននេះ ងើយមកសួរស្វាមីដែលគិតតែពីអង្គុយសម្លក់ម្ហូបដែលនាងខំធ្វើ ហាក់ដូចជាមានគំនុំជាមួយអាហារទាំងនេះតាំងពីជាតិណាមកអ៊ីចឹង។

“ខ្ញុំមិនទម្លាប់ញ៉ាំអាហារពេលព្រឹកទេ!” វ៉ាល់សៀស៍ ឆ្លើយកំបុតគ្មានជាតិចូវជាសម្ដីឱ្យភរិយាថ្លោះទឹកមុខ។

“អឺ...”

“អេវ៉ា សុំកាហ្វេមួយពែង!”

“ចាស អ្នកប្រុស!” ស្រីបម្រើប្រញាប់ប្រញាល់ធ្វើតាមបញ្ជាមនុស្សមានអំណាច ទាំងក្នុងចិត្តអត់អាណិតអ្នកស្រីរបស់មិនបាន ខំក្រោកតាំងពីព្រឹកមកធ្វើអាហារឱ្យស្វាមី តែអ្នកម្ខាងទៀតបែរជាមិនប៉ះពាល់ ថែមទាំងបង្ហាញឫកពាធ្វើដូចស្អប់ខ្ពើមរបស់ទាំងនោះទៀត។

“អឺ សុំទោសខ្ញុំមិនដឹងថាបងមិនទម្លាប់ញ៉ាំអាហារពេលព្រឹក” មិនមែននាងមិនដឹងទេតែនាងដឹងច្បាស់ទៅវិញទេថាគេក៏ញ៉ាំអាហារព្រឹក ថែមទាំងខ្វះមិនបានដូចគ្នាតែថ្ងៃនេះមិនដឹងថាហេតុអ្វីបានជាគេមិនប៉ះពាល់ នៅមានបដិសេធមិនទុកមុខឱ្យនាងជាប្រពន្ធថែមទៀត។

“បើដឹងហើយថ្ងៃក្រោយក៏កែទៅ ចង់ធ្វើជាប្រពន្ធខ្ញុំក៏គួរតែដឹងថាស្វាមីមានទម្លាប់ស្អីខ្លះ”

ប៉ុក

វ៉ាល់សៀស៍ ដាក់ពែងកាហ្វេចុះហើយក៏ងើបដើរចេញទៅបាត់ ទុកឱ្យអ្នកជាភរិយាត្រូវអង្គុយទឹកភ្នែកនៅបន្ទប់អាហារតែម្នាក់ឯង យ៉ាងគួរឱ្យអាណិតក្រោមក្រសែភ្នែកអ្នកបម្រើគ្រប់គ្នានៅទីនេះ! នាងមិនបានខ្មាសអ្នកបម្រើតែនាងអាណិតសង្វេគខ្លួនឯងទៅវិញទេ ហើយក៏តូចចិត្តដែលអ្នកជាស្វាមីបង្ហាញឫកពាសោះក្រោះបែបនេះដាក់ខ្លួន ទាំងដែលកាលពីយប់មិញនៅផ្អែមល្ហែមហ្នឹងនាងនៅឡើយសោះ។ 

“ម្ហូបទាំងនេះអ្នកទាំងអស់គ្នាញ៉ាំចុះ ហ៊ឹក!...”

“អ្នកស្រី!” អេវ៉ា បម្រុងចូលមកលួងលោមអ្នកស្រីរបស់ខ្លួន តែក៏ត្រូវមេផ្ទះធំហាមប្រាម។

“អេវ៉ា! កុំទៅអីឱ្យអ្នកស្រីនៅស្ងាត់ម្នាក់ឯងសិនទៅ” ក្នុងនាមជាមនុស្សចាស់ ក៏ជាមនុស្សស្រីដូចគ្នា ហើយក៏ជាអ្នកដែលមានបទពិសោធន៍ច្រើនក្នុងជីវិត ទើបគាត់ដឹងថាមនុស្សកំពុងពិបាកចិត្តចង់នៅម្នាក់ឯងច្រើនជាងមានអ្នកលួងលោម អត់ទេ! បើម្នាក់នោះមិនមែនជាមនុស្សដែលយើងស្រលាញ់។

“ខ្ញុំអាណិតអ្នកស្រីណាស់អ៊ំ!”

“អាណិតក៏អាណិតហើយ តែយើងក៏មិនអាចទៅលូកដៃចេះដឹងរឿងចៅហ្វាយនាយបានដែរ! បានហើយនាំគ្នារៀបចំតុទៅន្អាលទៅធ្វើការបន្តទៀត”

ហ្វេនស៊ី ដែលរត់ចេញពីបន្ទប់អាហារមុននេះមកសំងំនៅក្នុងបន្ទប់គេងតែម្នាក់ឯងទាំងទឹកភ្នែករហាមជាប់ថ្ពាល់ នាងក្រមុំយំសស្រាក់មិនបាត់តែក៏មិនបានបញ្ចេញសំឡេងឈឺចាប់មកខាងក្រៅ រូបភាពដែល វ៉ាល់សៀស៍ សោះកក្រោះព្រងើយកន្តើយជាមួយខ្លួនមុននេះ នៅតែដិតដាមក្នុងខួរក្បាលនាងមិនបាត់! នេះនាងនៅតែមិនយល់ មិនយល់ថាហេតុអ្វីគេធ្វើបែបនេះដាក់នាង ទាំងដែលយប់​មិញគេនៅជាមនុស្សម្នាក់ផ្សេងសោះ នៅផ្អែមល្ហែមនឹងនាងនៅឡើយ ពេលនេះគេប្រែជាស្អប់នាងម្ដងទៀតហើយ។

“ហ៊ឹក ម៉េចក៏បងអាក្រក់ដាក់ខ្ញុំយ៉ាងនេះ ហ៊ឹកៗ...” ហ្វេនស៊ី នៅមិនឈប់ទ្រហ៊ោយំគ្រាន់តែមិនហ៊ានបញ្ចេញសំឡេងខ្លាំងៗខ្លាចថាភាពឈឺចាប់ ទន់ជ្រាយរបស់ខ្លួនបង្កការលំបាកដល់អ្នកដទៃ។ 

ស្របពេល ហ្វេនស៊ី កំពុងតែទួញសោកយំយែកជោកថ្ពាល់ឡើងទន់ខ្លួនល្អូក វ៉ាល់សៀស៍ ឯណេះវិញអង្គុយធ្វើការទាំងចិត្តមិនស្ងប់ដូចគ្នាខួរក្បាលចេះតែនឹកឃើញភ្នែកក្រហមដក់ដោយតំណក់ទឹកភ្នែកភរិយា មែន!មុននឹងគេចេញមកគេក៏បានឃើញដូចគ្នាគ្រាន់តែធ្វើចិត្តមិនអើពើខ្វល់ខ្វាយនឹងនាងតែប៉ុណ្ណោះ គិតថាវាគ្មានបញ្ហាក៏គ្មានពាក់ព័ន្ធស្អីហ្នឹងគេដែរ តែអ្នកណាទៅដឹងថាពេលនេះគេក៏ស្ទើរតែឆ្កួតដូចគ្នា។

“ចង្រៃយក៍!”

ប៉ាំង

វ៉ាល់សៀស៍ ទះតុធ្វើការមួយដៃខ្លាំងៗទ្រាំមិនបានជាមួយអារម្មណ៍ច្របូកច្របល់របស់ខ្លួន គិតពីទឹកមុខមួយនោះមិនអីទេ នៅតែថែមទាំងគិតដល់រឿងក្ដៅរោលរាលកាលពីយប់ទៀត វាធ្វើឱ្យរាងកាយរបស់គេច្រាស់ ច្រាលនៅមិនស្ងៀម ថ្នាក់ប្រមូលអារម្មណ៍ធ្វើការក៏មិននឹងនដូចរាល់ដង។

“ចៅហ្វាយ! នេះឯកសារគំរោងតាំងពិព័រនៅអាទិត្យក្រោយនេះ” ខាឈិ កំលោះកូនកាត់ជប៉ុន អេស្ប៉ាញ មុខមាត់ស្រស់សង្ហាជាងតារាល្បីទៅទៀត មានតួនាទីជាដៃឆ្វេងដៃស្ដាំរបស់ វ៉ាល់សៀស៍ ដាក់ឯកសារនៅលើតុឱ្យចៅហ្វាយ ទាំងមិនភ្លេចលួងដៀងមើលអាការៈធុញទ្រាន់ជាប់លើមុខមាំមួន វ៉ាល់សៀស៍ មិនប្រាប់ក៏ប្រហែលជាអាចដឹងហើយថាមានរឿងអីនោះ។

“ឯងទុកនៅត្រង់ហ្នឹងហើយចេញទៅវិញចុះ”

“បាទ!”

“ឈប់សិន ខាឈិ”

ប្រកាស​​ដ៏​ពេញនិយម​ពី​ប្លុក​នេះ

ភរិយាលម្អទ្រនំ

ភរិយាលម្អទ្រនំ