ភរិយាលម្អទ្រនំ

 

ភាគទី៣

(ស្វាមីកំណាច)

ហ្វេនស៊ី នឹង វ៉ាល់សៀស៍ ធ្វើដំណើរមកដល់ភូមិគ្រឹះ ហ្វីលីព ប្រាយស៍ទីស៍ ត្រឹមឃើញបានវត្តមានកូនប្រុសនឹងកូនប្រសារម៉ាដាមស្ទុះស្ទាទៅរាក់ទាក់ស្វាគមន៍តែម្ដង ធ្វើមើលបែកគ្នារាប់ឆ្នាំអ៊ីចឹង ថ្នាក់អ្នកជាកូនប្រសារអត់អស់សំណើចមិនបាន ផ្ទុយពីកូនប្រុសនៅតែមុខមាំស្មើមិនប្រែ នេះសំណាងហើយគេមិនខ្មូរឱ្យមើលទៀតនោះ។

“ម៉ោះៗ ​​ចូលមកខាងក្នុងសិនមកកូន” ម៉ាដាមដឹកដៃកូនប្រសារស្រីដើរចូលទៅក្នុង ដោយមិនក្រឡេកភ្នែកមើលកូនប្រុសសូម្បីបន្តិច ទង្វើមួយនេះឱ្យអ្នកជាស្វាមីអត់ហួសចិត្តមិនបាន។

“ការងារយ៉ាងដែរ ហត់នឿយទេកូន?” ប្រមុខងាកមកសួរកូនប្រុសដែលត្រូវម្ដាយទុកចោលដែលអើពើជាមួយ។

“តិចតួចទេលោកប៉ា! ហើយនេះប៉ាម៉ាក់ហៅពួកខ្ញុំមកមានការអ្វីដែរ?” វ៉ាល់សៀស៍ សួរនាំសាច់ការដោយការដើរមកដាក់បង្គុយក្បែររាងតូចរបស់ភរិយា ទោះជាកាយវិការរបស់គេមិនបង្ហាញអ្វី តែក៏ល្មមឱ្យអ្នកខ្លះបានដឹងខ្លួនថាគេមិនបានពេញចិត្តនឹងអង្គុយក្បែរខ្លួនដូចគ្នា។

“គ្មានអ្វីធំដុំទេ គ្រាន់តែចង់ហៅពួកកូនមកញ៉ាំបាយ ហើយនិយាយរឿងហាន់នីម៉ូនរបស់ពួកកូនតែប៉ុណ្ណោះ” ឮប្រយោគចុងក្រោយហើយក្រមុំកំលោះទាំងពីរត្រូវងាកសម្លឹងមើលមុខគ្នា ដោយខានមិនបាន ហ្វេនស៊ី ញញឹមពោរពេញដោយក្ដីសុខ ខណៈដែល វ៉ាល់សៀស៍ នៅតែមុខមាំគ្មានអាការៈអ្វីបញ្ជាក់ឱ្យដឹងថាគេមិនបានពេញចិត្តនឹងឯង។

“ខ្ញុំថារឿងទៅហាន់នីម៉ូន ពេលណាទៅក៏បានដែរអ្នកម៉ាក់ ពេលនេះការងារខ្ញុំរវល់ណាស់មិនអាចដកឃ្លាទៅណាបានទេ ម្យ៉ាងទៀតអាទិត្យក្រោយមានរៀបចំពិធីតាំងពិព័រគ្រឿងពេជ្រហើយ បើខ្ញុំមិននៅតើបានអ្នកណាមើលការខុសត្រូវជំនួសទៅ” វ៉ាល់សៀស៍ លើកហេតុផលរបស់ខ្លួន​ ដែលអ្នកជាភរិយាក៏មិនគិតនឹងបដិសេធមានតែយល់ស្របតាមស្វាមី។

“ចុះកូនគិតយ៉ាងម៉េច ហ្វេនស៊ី?” ម៉ាដាមសួរកូនប្រសារបញ្ជាក់ទាំងដឹងច្បាស់ថាចម្លើយគឺមានតែមួយទេ។

“ខ្ញុំថាចាំលើកក្រោយក៏ល្អដែរអ្នកម៉ាក់ ពេលនេះបង វ៉ាល់សៀស៍ រវល់ដកខ្លួនមិនរួចទៅហាន់នីម៉ូនក៏គ្មានអារម្មណ៍អ្វីដែរ” ណក៎! ឃើញទេថាហើយថា យ៉ាងណាក៏កាន់ជើងលោកប្ដីម្នាក់នេះដែរ។

“ហ៊ឹស កូនប្រសារម៉ាក់ល្អដល់ហើយហ្ន៎តាមចិត្តស្វាមីរហូតសង្ឃឹមថាកូនប្រុសម៉ាក់នេងចេះយល់ពីប្រពន្ធបែបនេះដែរចុះ” មិនមែននិយាយលេងបែបបង្អាប់ទេ តែម៉ាដាមមានចេតនាថាឱ្យកូនប្រុសតែម្ដង ដូចគ្នានឹងសាមីខ្លួនក៏ដឹងច្បាស់ដែរ។

ឃើញកូនប្រុសមុខខ្មូរដែលត្រូវម្ដាយបាញ់ចំៗ ប្រមុខដែលជាអ្នកមានអំណាចជាងគេចេញមុខនិយាយទម្លាយភាពតានតឹង ខ្លាចថាបើនៅតែនិយាយទៀតសម្ដីភរិយាអាចនឹងវាយប្រហារកូនប្រុសក្បាលរឹងដល់ពេលនោះសង្គ្រាមកើតឡើងពិបាកនឹងទប់ស្កាត់ហើយ។

កូនប្រុសមិនហ៊ានជាមួយម្ដាយទេ តែអ្នកដែលត្រូវថ្មោងគឺអ្នកមិនដឹងអ្វីទៅវិញទេ...

“ពួកកូនប្រហែលជាឃ្លានហើយ បងថាពួកយើងទៅញ៉ាំបាយល្អជាងនេះអាហារក៏ឆ្អិនហើយអស់ដែរ តោះឆាប់ទៅ” មិនបញ្ជាតែមាត់ប្រមុខនៅឆ្លៀតដឹកដៃភរិយាឱ្យដើរតាមខណៈម៉ាដាមក៏ប្រឹងគ្រវាសដៃអ្នកជាស្វាមីចេញ ព្រោះដឹងថាអ្នកម្ខាងទៀតកំពុងកាន់ជើងកូនប្រុសក្បាលខូចរបស់ខ្លួន។

នៅក្នុងបន្ទប់អាហារ សាយភាយទៅដោយក្លិនអាហារជាច្រើនមុខជះក្លិនឈ្ងុយពាសពេញហ្នឹង នេះត្រឹមតែហិតក៏អាចដឹងដល់រសជាតិរបស់អាហារថាឆ្ងាញ់នឹងគួរឱ្យចង់ញ៉ាំកម្រិតណាដែរ! ហ្វេនស៊ី អង្គុយចុះតាមការដឹកដៃរបស់ម្ដាយក្មេក ខណៈដែល វ៉ាល់សៀស៍ ក៏ចូលមកអង្គុយក្បែរនាងដូចគ្នា គេគ្មានជម្រើសព្រោះនេះជាតួនាទីបាំងភ្នែក ម្យ៉ាងក៏ជាកន្លែងប្រចាំរបស់គេដូចគ្នា។

“ហ្វេនស៊ី ញ៉ាំអានេះទៅកូន ជំនួសដល់រាងកាយឱ្យរឹងមាំមានសុខភាពល្អ​ចាពិសេសមនុស្សស្រីញ៉ាំច្រើនជួយឱ្យងាយមានកូនថែមទៀត”

“អឹកៗ...” ហ្វេនស៊ី ដែលដួសអាហារចូលមាត់ត្រូវឈ្លក់មួយរំពេចពេលឮប្រយោគចុងក្រោយចេញពីមាត់ម្ដាយក្មេក ខុសពីអ្នកកំលោះដែលគិតតែអង្គុយស្ងៀម ខណៈក្នុងខួរក្បាលក៏កំពុងរិះគិតអ្វីម្យ៉ាង។

“នេះញ៉ាំឱ្យច្រើនៗទៅ”

“ចាសអ្នកម៉ាក់”  ហ្វេនស៊ី  សម្លឹងមើលចានរបស់ខ្លួន ដែលម៉ាដាម

នៅមិនឈប់ចាប់ម្ហូបដាក់ឱ្យទាំងហួសនឹងបរិយាយ ថ្នាក់ឃើញហើយអ្នកជាស្វាមីត្រូវប្រញាប់ហាមឃាត់ មិនអ៊ីចឹងធានាថានាងក្រមុំប្រាកដជាញ៉ាំឡើងក្លាយជាជ្រូកមិនខានទេ។

“បានហើយអូនសម្លាញ់ចាប់ច្រើនយ៉ាងនេះ ហ្វេនស៊ី នាងញ៉ាំម៉េចនឹងអស់ទៅ” ប្រមុខចាប់ដៃភរិយាតែក៏ត្រូវម្ចាស់សាមីខ្លួនគ្រវាសចេញខ្លាំងៗនៅមានឌឺដងផ្លែផ្កា​ឱ្យអ្នកខ្លះ។

“អោ! គឺអូនមានចិត្តហ្នឹងអី ចង់ឱ្យកូនប្រសារញ៉ាំឱ្យច្រើនៗមានកម្លាំង មិនដូចកូនប្រុសបងទេជាស្វាមីគេតែបែរជាមិនអើពើខ្វល់ខ្វាយនឹងភរិយាស្អីបន្តិចសោះ នេះឬឫកពាអ្នកជាស្វាមីគេ” ទៀត! ឃើញទេបើមិនបានរករឿងរុកកួនកូនប្រុសទេ ម៉ាដាមម្នាក់នេះនៅមិនសុខនោះទេ សម្ដីម៉ាដាម​ឱ្យអ្នករួមតុទាំងបីហួសថ្លែងអស់វាចានឹងនិយាយ ជាពិសេសសាមីខ្លួនដែលត្រូវអ្នកម្ដាយដៀលមុននេះឯង។

“ម៉ាក់ចាប់ឱ្យនាងទៅហើយ នៅឱ្យខ្ញុំចាប់អីទៀតទៅ”

“ម់ាក់ជារឿងម៉ាក់ កូនជាស្វាមីត្រូវធ្វើតួនាទីរបស់ខ្លួន!!” ម៉ាដាមតម្លើងសំឡេងបន្តិច ទើបអ្នកជាកូនប្រុសត្រូវអត់មិនលូកដៃទៅដួសអាហារក្នុងចានឱ្យភរិយា។

“ពេញចិត្តហើយនៅអ្នកម៉ាក់?” ន័យរបស់គេចង់បញ្ជាក់អ្នកម្ដាយតែមនុស្សចាស់បែរជាយល់ថាគេកំពុងតែឌឺដងខ្លួនទៅវិញ។

“នេះកូនឌឺម៉ាក់ហ្អេស វ៉ាល់សៀស៍!!”

“អ្នកម៉ាក់!”

“បានហើយទាំងពីរនាក់ម៉ាក់កូនហ្នឹង កុំឈ្លោះគ្នាម៉ោងបាយមួយពេលបានទេ នេះយល់ដល់មុខកូនប្រសារខ្លះផង” ប្រមុខលូកមាត់ជ្រែកសង្គ្រាមម្ដាយកូនទាំងពីរ មិនអ៊ីចឹងទេច្បាស់ជាឈ្លោះគ្នាបែកតុមិនខានទេ បើម្នាក់ៗមិនព្រមចាញ់រៀងខ្លួនបែបនេះ។

“ព្រោះកូនប្រសារប៉ាមិនអ៊ីចឹង” វ៉ាល់សៀស៍ ឌឺដងអ្នកជាដើមហេតុដែលគ្មានចំណែកក្នុងសង្គ្រាមនេះ។

“វ៉ាល់សៀស៍!” ប្រមុខគ្រហឹមគំរាមកូនប្រុសដែលមាត់ឆ្កែ និយាយស្ដីមិនទុកមុខឱ្យប្រពន្ធអីបន្តិចសោះហើយ។

“...”​ ហ្វេនស៊ី ដែលមិនដឹងរឿងអ្វីត្រូវទាញឱ្យធ្លាក់ជង្រុកជាមួយបានតែឈ្ងោកមុខញ៉ាំបាយនៅក្នុងចានរបស់ខ្លួន ទាំងព្យាយាមទប់ទឹកភ្នែកមិនឱ្យស្រក់ចុះមកពេលភាពទន់ជ្រាយជិតធ្លាយចេញមក ស្រីក្រមុំព្យាយាមរកពាក្យនិយាយបន្លប់ “អឺ នេះបង វ៉ាល់នៀរ៍ មិនទាន់មកវិញទៀតឬអ្នកម៉ាក់?” សំណួររបស់នាទាញក្រសែភ្នែកកំណាចឱ្យងាកមកក្នុងន័យរករឿងចង់ហែកនាងស៊ីតែម្ដង។

“ប្ដីអង្គុយឱ្យជ្រងោបែរជាសួររកប្អូនថ្លៃបែបនេះសមទេ នេះអីកូនប្រសារល្អរបស់ម៉ាក់នោះ” នៅសុខៗមិនដឹងជាកើតឆ្កួតអីគេបែរជាបង្ហាញចរិតពាលដាក់ស្រីតូចមិនដឹងអីទៅវិញ។

“ជាគ្រួសារតែមួយសួររកគ្នាក៏មិនជាបញ្ហាអ្វីដែរ” ម៉ាដាមចេញមុខធ្វើជាខែលការពារឱ្យកូនប្រសារ បែបនេះមិនយូរទេច្បាស់ជជាឈ្លោះគ្នាទៀតមិនខានទេ “មួយរយយៈនេះ វ៉ាល់នៀរ៍ គេរវល់ខ្លាំងទើបមកផ្ទះយប់ជ្រៅបន្តិចថ្ងៃខ្លះក៏មិនបានមកផ្ទះផង! មិនដូចជាអ្នកខ្លះថ្នាក់មាននពេលគ្រប់គ្រាន់ហើយនៅរអ៊ូមិនឈប់ទៀត” ចុងប្រយោគម៉ាដាមអត់ដៀមដាមកូនប្រុសច្បងមិនបាន ខណៈដែលសាមីខ្លួនបានតែទប់ចិត្តខាំមាត់នឹកគុំកួនស្រីក្រមុំនៅក្នុងចិត្ត។

ទៅដល់ផ្ទះនឹងលេងឱ្យដឹងដៃម្ដង ហ្វេនស៊ី...

ក្រោយពីអាហារល្ងាចមួយពេលដ៏សែនអួអាប់បានបញ្ចប់ទៅ ស មាជិកទាំងអស់ក៏មិនបានចេញទៅឯណាទៀត នាំគ្នាមកអអង្គុយនិយាយគ្នាលេងនៅក្នុងបន្ទប់សៀវភៅ ម្នាក់ៗនិយាយដូចជាត្រូវគ្នាណាស់លើកលែងតែ វ៉ាល់សៀស៍ ម្នាក់ប៉ុណ្ណោះដែលនិយាយមិនសូវចុះសម្រុងនឹងគេឯង ឬអាចថាគគេជាមនុស្សមិនចូលចំណោមក៏ថាបាន ហិ ហិ...បរិយាកាសកំពុងតែសប្បាយសុខៗ​ ស្រាប់តែគ្រប់យ៉ាងត្រូវប្រែជាស្ងាត់សូន្យឈឹងពេលឮប្រយោគរបស់ម៉ាដាម។

“ពួកកូនរៀបការហើយប្រញាប់រកចៅឱ្យប៉ាម៉ាក់មួយពីរម៉ោ នេះប៉ាម៉ាក់ចាស់ហើយក្នុងផ្ទះក៏ស្ងាត់សំឡេងក្មេងៗយូរណាស់ដែរ ម៉ាក់ចង់មានក្មេងរត់លេងក្នុងផ្ទះបានបីបួននាក់”

“អ្នកម៉ាក់!”

“បើអ្នកម៉ាក់ចង់បានចៅពរ ចាំខ្ញុំចាត់ចែងជូន ចង់បានប៉ុន្មានក៏បានដែរកូនប្រុសម៉ាក់ម្នាក់នេះកម្លាំងពេញបឹបតែម្ដង ត្រូវទេអូនសម្លាញ់?” មិនដឹងថាខ្មោចណាចូលបានជាគេមកនិយាយបែបនេះជាមួយនាង ទោះដឹងថាគេគ្រាន់តែនិយាយឌឺដងអ្នកម្ដាយ តែអ្នកស្ដាប់ដូចជា ហ្វេនស៊ី អត់មុខក្រហមមិនបានកាន់តែគេលូកមកឱបស្មាបែបនេះសាងឱ្យរាងកាយក្រមុំទៅជាញាប់ញ័រមួយរំពេច។

“វ៉ាល់សៀស៍! ម៉ាក់និយាយសាច់ការមិនបានលេងសើចទេ” មើលឃើញទឹកមុខក្រហមដូចម្ទេសទុំរបស់់កូនប្រសារហើយម៉ាដាមអត់អាណិតមិនបាន នឹកក្ដៅចង់តែវាយកូនក្បាលរឹងម្នាក់នេះឱ្យដឹងណាណីទេ នេះបើនៅក្មេងដូចពីមុនគាត់មិនស្ទាក់ស្ទើរនឹងវាយកូនប្រុសទេ។

“ខ្ញុំក៏មិនថាបានលេងសើចដែរអ្នកម៉ាក់” វ៉ាល់សៀស៍ នៅមិនឈប់អះអាងសម្ដីរបស់ខ្លួន គេកាន់តែនិយាយមុខស្រីក្រមុំកាន់តែក្រហមទៅដូចគ្នា។

“កូននេះ! បានហើយឈប់និយាយទៅ មើលចុះកូនប្រសារម៉ាក់មុខក្រហមអស់ហើយ” ម៉ាដាសម្លឹងបែបសម្លក់កូនប្រុសកំហូច ខណៈដែលសាមីខ្លួននៅមិនឈប់បេះបួយលលេងសម្ដី មិនដឹងយ៉ាងម៉េចគេស្រាប់តែមានអារម្មណ៍ល្អមែនទែន ពេលបានញ៉ោះអ្នកកក្នុងរង្វង់ដៃឱ្យខ្មាសបែបនេះ។

ក្រោយបញ្ចប់សន្ទនាការជួបជុំជាមួយចាស់ទុំទាំងពីរហើយ ទាំងពីរនាក់ប្ដីប្រពន្ធក៏ធ្វើដំណើរត្រលប់មកវិញ នៅតាមផ្លូវធ្វើដំណើរ ហ្វេនស៊ី មិននិយាយអ្វីមួយម៉ាត់គិតតែពីអង្គុយស្ងៀម សម្លឹងមើលទៅទេសភាពខាងក្រៅរថយន្ដ ឫកពាសោះកក្រោះខុសពីធម្មតារបស់នាងអត់មិនឱ្យអ្នកប្រុសកំលោះឆ្ងល់មិនបាន តាមធម្មតានាងរួសរាយខ្លាំងណាស់មិនមែនស្ងប់ស្ងាត់បែបនេះទេ​ជាពិសេសកាន់តែនៅជាមួយគេតែពីរនាក់បែបនេះទៀត នាងកាន់តែនិយាយលេងសើចច្រើនដូចកូនក្មេង ថ្នាក់គេអត់ធុញទ្រាន់មិនបានតែដល់ពេលនាងមិនមាត់.កបែបនេះ គេសស្រាប់តែមាននអារម្មណ៍ថាមិនស្រួលក្នុងចិត្តដូចគ្នា តែមិនដឹងថាព្រោះអ្វីឱ្យប្រាកដ... វ៉ាល់សៀស៍ បោសវាសគំនិតទាំងនោះចោលដោយការគិតតែផ្ដោតលើការបើកបររបស់ខ្លួន។

ង៉ឺត ងក់

ត្រឹមរថយន្ដបញ្ឈប់កង់ភ្លាម​ ហ្វេនស៊ី ស្ទុះស្ទាចុះពីឡានភ្លែតមិនរង់ចាំអ្នកជាស្វាមីអីបន្តិច មិនមែនថានាងខឹងនឹងគេអីនោះទេ តែគិតថាគេមិនខ្វល់នឹងខ្លួនដូចគ្នា ម្យ៉ាងគេប្រហែលជាមិនចូលចិត្តឱ្យនាងទៅរញ៉េរញ៉ៃជា មួយ ​ទើបនាងត្រូវធ្វើខ្លួនរក្សាឱ្យមានគម្លាតពីគេតែនាងមិនបានដឹងទេថាទង្វើរបស់ខ្លួន សាងការមិនពេញចិត្តឱ្យដល់មនុស្សទំនើងជាខ្លាំងខឹងដែលនាងប្រហើនហ៊ានដើរចេញទៅ ទាំងមិនមើលមុខគេធ្វើហាក់ដូចគេគ្មានរូបរាងក្នុងកែវភ្នែកនាងអ៊ីចឹង។

“យប់នេះនឹងលេងឱ្យបាក់ស្បាតម្ដដងចាំមើលចុះ!!” វ៉ាល់សៀស៍ ខាំធ្មេញសង្កត់ចិត្តគ្រឺតប្រពន្ធវ័យក្មេង មិនឱ្យធ្លោយចាត់ការអ្នកម្ខាងទៀតនៅទីនេះជៀសវាសអ្នកបម្រើយកទៅនិាយាយដើម។

ព្រោះគិតថាអ្នកជាស្វាមីនឹងរត់ទៅគេង នៅបន្ទប់ផ្សេងដូចកាលពីម្សិលមិញទើប ​ហ្វេនស៊ី បិទទ្វារចាក់សោរហើយក៏ចូលទៅបន្ទប់ទឹកបាត់ដោយមិនដឹងទេថាអ្នកមកតាមក្រោយ មួម៉ៅក្ដៅក្រហាយនឹងទង្វើរបស់់ខ្លួនខ្លាំងប៉ុណ្ណា។

“យប់នេះងាប់មិនខានទេ ហ្វេនស៊ី!” វ៉ាល់សៀស៍ សឹងតែទៅជាឆ្កួត

ទៅហើយ ដែលសុខៗនាងក្រមុំបង្ហាញឫកពាសោះកក្រោះដាក់ខ្លួន!.... ចុះត្រង់ខ្លួនឯងហ៎ម៉េចក៏មិនគិតផងទៅ  យ៉ាប់ណាស់អ្នកប្រុសធំម្នាក់នេះធ្វើដាក់គេបាន ដល់គេអចេតនាសោះខឹងគេដែរ ខឹ ខឹ...

បន្ទាប់ពីសំងំជម្រះកាយនៅក្នុងបន្ទប់ទឹកអស់់មួយសន្ទុះធំ ហ្វេនស៊ី ក៏ព្រមនាំខ្លួនឯងចេញមកវិញ បន្ទាប់ពីបានធូរស្រាលក្រោយត្រាំទឹកក្ដៅអ៊ុនៗ រាងតូចស្រឡូនមានត្រឹមកន្សែងមួយផ្ទាំងតូចរុំសឹងតែមិនជិតរាងកាយ ដើរចេញពីបន្ទប់ទឹក ដោយមិនបានដឹងទេថាកំពុងតែមានក្រសែភ្នែកមួយគូតាមសម្លឹងមើលមកខ្លួនបែបហក់ត្របាក់ខាំហ្នឹងឯង តែពេលទទួលបានអាការៈមិនស្រួលទើបត្រូវប្រញាប់ងាកមើល ហើយក៏...

“អូយយ!” ហ្វេនស៊ី ភ្ញាក់សឹងតែទន់ជង្គង់ដួល ជាមួយវត្តមានអ្នកជាស្វាមីផុសថ្កោលនៅកណ្ដាលបន្ទប់របស់ខ្លួន ថែមទាំងអង្គុយឱ្យជ្រងោនៅលើគ្រែធ្វើឫកពាប៉ើយដូចគ្នាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង “បង វ៉ាល់សៀស៍ ម៉េចក៏បងនៅក្នុងនេះបាន?” នាងចាំច្បាស់ណាស់ថាមុននេះចាក់សោរហើយតើស ម៉េចក៏អ្នកម្ខាងទៀតអាចនៅក្នុងនេះបាន។

“ចាក់សោរចូលមកហ្នឹងអី!” វ៉ាល់សៀស៍ តបទាំងមួម៉ៅក្ដៅដើម.កជាមួយរូបភាពចំពោះមុខ មែនហើយ! មុននេះគេចុះទៅយកសោរមកចាក់ថាចូលមកនឹងបានចាត់ការនាងឱ្យរាបដូចកន្ទេល មានឯណាចូលមកបែរជាត្រូវអង្គុយចាំឡើងរាប់ម៉ោង ថែមទាំងអ្នកម្ខាងទៀតចេញមកទាំងសភាពទាក់ទាញបែបនេះ មិនដឹងថាពេលនេះគេក្ដៅក្រហាយចិត្តឬក្ដៅព្រោះភភ្លើងប្រាថ្នាឱ្យប្រាកដនោះទេ “ម៉េចក៏ចូលងូតទឹកយូរយ៉ាងនេះ?” វ៉ាល់សៀស៍ ដោះអាវបង្ហាញសាច់ដុំហាប់ណែនរបស់ខ្លួន គ្មានគិតអាណិតចិត្តស្រីក្រមុំស្អីបន្តិច ខណៈដែល ហ្វេនស៊ី បានតែបែរមុខចេញព្រោះខ្មាស! មិនខ្មាសបានទេបើគេលេងមកដោះស្អីកណ្ដាលវាលបែបនេះ ធ្វើដូចនាងនឹងធ្លាប់ឃើញរាងកាយគេតាំងីពេលណាអ៊ីចឹង បើទោះជាធ្លាប់ឃើញក៏នៅតែខ្មាសដែរឱ្យយល់ដល់នាងជាស្រីខ្លះផង។

“សុំទោស ខ្ញុំមិនដឹងថាលោកត្រូវការចូលបន្ទប់ទឹកដែរ”

“ហើយនាងចាក់សោរទ្វារធ្វើស្អី?” វ៉ាល់សៀស៍ នៅតែមិនឈប់រករឿងស្រីតូចទាល់តែសោះ ខណៈនោះក៏ស្រាតខោរបស់ខ្លួនឱ្យនៅសល់តែខោប៊ុកស័័រ បង្ហាញឫកពាធ្វើដូចជាចង់ងូតទឹកណាស់អ៊ីចឹង ស្របពេលលនោះ ហ្វេនស៊ី ក៏កាន់តែក្ដៅមុខភាយៗទៅតាមនោះដែរ។

“ខ្ញុំ...ខ្ញុំស្មានថាបងទៅគេងនៅបន្ទប់មួយទៀត...”

“បន្ទប់មួយណា? នេះជាបន្ទប់ខ្ញុំបើខ្ញុំមិនងូតទឹកផ្លាស់សម្លៀកបំពាក់នៅទីនេះឱ្យខ្ញុំទៅទីណា!!” ឆ្លៀតពេលឃើញនាងកំពុងញ័រ វ៉ាល់សៀស៍ តម្លើងសំឡេងធ្វើដូចខឹងនឹងនាងណាស់អ៊ីចឹង។

“សុំទោសថ្ងៃក្រោយខ្ញុំនឹងមិនចាក់សោរទៀតទេ” ប្រាប់ដោយការអន់ចិត្តហើយ ហ្វេនស៊ី បែរខ្លួនដើរទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ តែដើរមិនប៉ុន្មានជំហានផងក៏... “អាយយ....”


ប្រកាស​​ដ៏​ពេញនិយម​ពី​ប្លុក​នេះ

ភរិយាលម្អទ្រនំ

ភរិយាលម្អទ្រនំ