ភរិយាលម្អទ្រនំ

ភាគទី៥ (ក្ដីសុខដែលគ្មានអារម្មណ៍) ព្រឹកព្រលឹមថ្ងៃថ្មីចូលមកដល់ ពន្លឺព្រះអាទិត្យចាំងជះចូលមកតាមវាំងននបង្អួចមកចំរាងកាយហាប់ណែនពោរពេញដុំសាច់ អាក្រាតល្វែងលើកំពុងគេងលង់បែបអស់កម្លាំងនៅលើគ្រែ ព្រោះទទួលបាការរំខានពីពន្លឺនឹងសំឡេងស្រែកអឺកងរបស់បក្សី ដាស់ឱ្យមនុស្សអស់កម្លាំងព្រោះសង្គ្រាមស្នេហ៍កាលពីយប់ក្រោកទាំងអាការៈមិនពេញចិត្ត... វ៉ាល់សៀស៍ សម្លឹងរកមើលរាងតូចក្រអូបដែលខ្លួនគេងឱបកាលពីយប់មិញ ពេលនេះបាត់ទៅណាក៏មិនដឹង នៅលើគ្រែមានតែភាពទទេស្អាតនឹងស្នាមកំណកឈាមបីបួនតំណក់នៅលើនោះ ប្រុសកំលោះលូកដៃមកប៉ះត្រង់កន្លែងគេងស្រីក្រមុំក៏ឃើញថាសីតុណ្ហភាពត្រជាក់ស្រេង ដឹងថានាងក្រោកចេញទៅយូរហើយ។ កែវភ្នែកមុតស្រួចសម្លឹងមើលសភាពរញ៉េរញ៉ៃនៅលើគ្រែ មិនចង់ជឿថាយប់មិញមានរឿងក្ដៅគគុកកើតឡើងរវាងគេនឹងស្រីក្រមុំ មិនដឹងថាហេតុអ្វីទាំងដែលតាំងចិត្តហើយថាមិនប៉ះពាល់នាង តែអាការប្រាថ្នាចង្រៃនេះមិនអាចឱ្យគេទប់អារម្មណ៍ខ្លួនឯងបានសោះ ចេះតែចង់ប៉ះពាល់នែប និត្យនឹងនាងម្ដងហើយម្ដងទៀត ក៏មិនដឹងថាឆ្កួតអីដែលយប់មិញគេស្រាប់ តែមានអាការៈបែបនេះ។ “ហ៊ើយ! អាចមកពីយើងខានវាយូរទើបទៅជាបែបនេះក៏ថាបាន” វ៉ាល់សៀស៍ ដាស់លួងខ្លួនឯងតិចៗមិនចង់ឱ្យគិតច្រើន យ៉ាងណារឿងរ៉ាវក៏បានកើតឡើងទៅហើយ ...