ភរិយាលម្អទ្រនំ

 

ភាគទី១

(អាពាហ៍ពិពាហ៍គ្មានពណ៌)

២ឆ្នាំកន្លងផុតទៅ

បន្ទាប់ពីឆ្លងកាត់ពិកាភាពអស់រយៈពេលជិតពីរឆ្នាំនឹងទទួលបានការមើលថែយ៉ាងពិសេសពីកិលានុបដ្ឋាកផ្ទាល់ខ្លួន ពេលនេះអ្នកប្រុសច្បងនៃត្រកូល ហ្វីលីព ប្រាយស៍ទីស៍ ក៏អាចជាដើរដូចដើមដូចមនុស្សទូទៅ! អរ ភ្លេចប្រាប់ថាអ្នកមើលថែផ្ទាល់ខ្លួនរបស់គេគឺគូដណ្ដឹងរបស់គេនេះឯងដែលត្រូវរត់ទៅរត់ម៉ោ ខំប្រឹងគ្រប់បែបយ៉ាងទាំងថ្ងៃទាំងយប់ដើម្បីទទួលបាន វ៉ាល់សៀស៍ កាលពីមុនត្រលប់មកវិញ... ហើយពេលនេះការខំប្រឹងរបស់នាងក៏ទទួលបានជោគជ័យដូចគ្នា។

រាងកាយមាំមួនហាប់ណែនពេញដោយសាច់ដុំ បន្ទាប់ពីទទួលបានការហាត់ប្រាណជាថ្មី ស្ថិតក្នុងឈុតគ្រ័រហ្សេតម្លៃថ្លៃបែបអ្នកជំនួញ ជំហានមួយៗតែពោរពេញទៅដោយអំណាច ដើរចូលមកក្នុងភូមគ្រឹះដ៏ធំស្កឹមស្កៃបន្ទាប់ពីខ្លួនគេចទៅដេកនៅផែនហោសន៍អស់មួយអាទិត្យ។

“មកវិញហើយឬកូន ម៉ោះមកអង្គុយសិនមក ប៉ានឹងម៉ាក់មានរឿងចង់និយាយជាមួយនឹងកូន” ម៉ាដាមនឹងប្រមុខដែលអង្គុយចាំនៅបន្ទប់ទទួលភ្ញៀវស្រាប់ បក់ដៃហៅកូនប្រុសដែលទើបតែយាងយាត្រាចូលមក។

វ៉ាល់សៀស៍ ដើរចូលទៅអង្គុយលើសាឡុងតាមការហៅរបស់អ្នកមានគុណដោយមិននិយាយស្អីអ្វីមួយម៉ាត់ ហាក់ដឹងជាមុនទៅហើយថាពួកគាត់ទាំងពីររកខ្លួនព្រោះមូលហេតុអ្វីនោះ! បើឱ្យគេទាញមិនខុសទេគឺប្រាកដជារឿងរៀបការបស់គេនេះឯង។

“ប៉ុន្មានថ្ងៃនេះការងារយ៉ាងម៉េចដែរកូន?” ប្រមុខសួរនាំកូនប្រុសកុំឱ្យថាគាត់ក្រោយចូលនិវត្តន៍ហើយមិនអើពើនឹងអ្វី តែដែលសួរនេះមិនមែនយកមុខតែក៏បារម្ភពីកូនដូចគ្នា ព្រោះគេក៏ទើបតែងើបពីឈឺមិនប៉ុន្មានខែដែរ ខ្លាចថាបើធ្វើការលើសកម្រិតនាំឱ្យពិបាកឈឺចូលពេទ្យម្ដងទៀត។

“ការងាររលូនល្អណាស់លោកប៉ា គ្មានអ្វីគួរឱ្យបារម្ភនោះទេ” វ៉ាល់សៀស៍ នៅតែតបសំឡេងស្មើចុងស្មើដើមរបស់ខ្លួនដដែល គ្មានពន្លឺថានឹងមានអ្វីផ្សេងហូរចេញពីមាត់មានតម្លៃរបស់គេ។

ឃើញឫកពាកូនប្រុសហើយ អ្នកផ្ដល់កំណើតទាំងពីរបានតែសម្លឹងមុខគ្នាដោយទឹកមុខហួសចិត្ត ពួកគាត់ដឹងបាត់ទៅហើយថាដែលកូនប្រុសមានទឹកមុខបែបនេះព្រោះតែរឿងអ្វី តែឱ្យធ្វើយ៉ាងណាពួកគាត់ក៏មិនចង់ឃើញកូនប្រុសធ្លាក់ក្នុងសភាពយ៉ាប់យឺនបែបនេះដូចគ្នា!​ ម្យ៉ាងសន្យារវាងចាស់ទុំមិនមែនកែប្រែបានទេ នៅមានស្រីតូចខាងនោះល្អបរិសុទ្ធឥតខ្ចោះអាចឱ្យមនុស្សចាស់សក់.សដូចជាពួកគាត់បដិសេធម៉េចនឹងបានទៅ។

“ដឹងថាប៉ាម៉ាក់ចង់និយាយជាមួយកូនពីរឿងអ្វីទេ?” មិនចង់ពង្វាងដានតាប៉ែអ្វីច្រើនបន្តទៀត មនុស្សចាស់ទាំងពីរសួរប្រាវៗយកតែម្ដងហើយប្រាកដណាស់ថាសាមីខ្លួនក៏ទទួលដឹងដូចគ្នា! គេមិនមែនជាអាវែកដែលស៊ីបាយនឹងត្រឡោកមិនដឹងអ្វីនោះទេ។

“រឿងរៀបការ!”

ប្រាវូ! នេះឯងគឺជាអ្នកប្រុសធំ ហ្វីលីព ប្រាយស៍ទីស៍ គ្មានអ្វីដែលគេស្មានមិនដឹងនោះទេ ឃើញទេដូចជាគិតពីដំបូងអ៊ីចឹងឪពុកម្ដាយច្បាស់ជាមកនិយាយរឿងនេះជាមួយគេនេះឯង។

“បើកូនបានជាដឹងទៅហើយប៉ាក៏មិនចាំបាច់អីត្រូវលាក់លៀមទៀតដែរ ហ៊ើយ!...” ប្រមុខដកដង្ហើមធំតឹងទ្រូង គាត់ក៏មិនមែនជាមនុស្សបង្ខំកូនស្អីដែរ បើកូនមិនព្រមគាត់ក៏តាមនោះចំណែកខាងនោះទេក៏មិនរញ៉េរញ៉ៃអ្វីដែរ គ្រាន់តែមិនចង់ធ្វើជាមនុស្សខុស.ខសន្យាតែប៉ុណ្ណាះ​ “ប៉ាមិនចង់បង្ខំចិត្តកូនទេ គ្រាន់តែចង់ដឹងថាកូនសម្រេចចិត្តយ៉ាងណាចំពោះរឿងនេះ! បើមិនចង់រៀបការក៏ឆាប់ឆ្លើយប្រាប់គេឱ្យលឿនទៅ ន្អាលខាងនោះគេនឹងចាត់ ចែងយ៉ាងណាបន្ត” ភ្ជាប់ពាក្យមករាប់ឆ្នាំទៅហើយដល់ចុងក្រោយបើមិនបានរៀបការនឹងគ្នាវាក៏ពិបាកហាស្ដីដែរ។

“ខ្ញុំមិនអីទេ គ្រប់យ៉ាងឱ្យប៉ាម៉ាក់ជាអ្នកសម្រេចចិត្តទៅចុះ” គ្រាន់តែរៀបការវាមានទៅខុសអី រៀបការជារឿងផ្សេងការហើយក៏ជារឿងផ្សេងគ្នាដែរគ្មានស្អីពិបាកនោះទេ គ្រប់យ៉ាងវាស្ថិតនៅលើគេជាអ្នកសម្រេចតើ។

សម្រេច! ហើយនេះគិតចង់សម្រេចបែបណាទៅលោក វ៉ាល់សៀស៍...

“កូនក៏ដឹងថាចម្លើយប៉ាម៉ាក់បែបណា!” ម្ដងនេះម៉ាដាមដែលស្ងាត់មាត់ជាយូរចេញមុខនិយាយ ដែលនេះនិយាយមិនបានប្រាប់ឱ្យដឹងគ្រាន់តែចង់បញ្ជាក់គេឱ្យច្បាស់តែប៉ុណ្ណោះមុននឹងសម្រេចចិត្តធ្វើបែបនោះហើយកុំមកមិនបានទេ។

“ខ្ញុំតាមប៉ាម៉ាក់!” វ៉ាល់សៀស៍ នៅតែអះអាងពាក្យដដែល ដែលជាពាក្យឱ្យអ្នកមានគុណទាំងពីរស្រងាកចិត្តហួងថ្លែងរកអ្វីវាចាមិនបាន ដឹងច្បាស់ថាកូនប្រុសមិនបានចង់ពេញចិត្ត តែក៏មិនជំទាស់អ្វីបែបនេះគាត់ខ្លាចក្រែងថាក្រោយរៀបការរួចអ្នកដែលរងទុក្ខនោះ គឺមនុស្សម្នាក់ដែលមិនដឹងអ្វី ព្រោះពួកគាត់ស្គាល់កូនប្រុសម្នាក់នេះច្បាស់ជាងពីស្អីទៅទៀត។

ឪពុកម្ដាយបង្កើតទៅហើយ បើមិនស្គាល់ច្បាស់គឺចប់ហើយ ហិ ហិ...

“បើប៉ាម៉ាក់អស់កិច្ចការអ្វីហើយខ្ញុំសុំឡើងទៅសម្រាកសិនហើយ” ចប់សម្ដីអ្នកកំលោះក្រោកដើរចេញពីសាឡុង ឡើងទៅលើបន្ទប់របស់ខ្លួនធ្វើមិនដឹង ទុកត្រឹមស្រមោលឱ្យក្រសែភ្នែកចំណាស់ពីរគូតាមសម្លឹងមើលបែបមិនអស់ចិត្ត។

“វ៉ាល់សៀស៍!” ព្រោះមិនអស់ចិត្ត ម៉ាដាមបម្រុងឡើងទៅតាមកូនប្រុសតែត្រូវអ្នកជាស្វាមីចាប់ដៃឃាត់ នៅមានគ្រវីក្បាលជាការហាមប្រាម។

“កុំអីអូន! ឱ្យកូនគេនៅស្ងប់ម្នាក់ឯងសិនទៅ យ៉ាងណាគេក៏យល់ព្រមទៅហើយ បងថាពួកយើងមកជួយចាត់ការគ្នារឿងរៀបចំពិធីវិញវាល្អជាង”

“ចុះបើដល់ថ្ងៃកូនប្រុសរបស់បងមិនទៅគិតយ៉ាងម៉េច មិនខ្មាសគេទៅហើយទេហ្អេស! អូនចង់និយាយជាមួយគេឱ្យច្បាស់ជាងនេះ” ម៉ាដាមនៅមិនទាន់ស្ងប់ចិត្តនៅឡើយ ខ្លាចថាកូនប្រុសធ្វើស៊ីកណ្ដាលពិធី។

“អូនមិនមែនមិនស្គាល់កូនប្រុសរបស់អូនឯណា បើគេថាទៅគឺទៅ

ហើយ! ជឿជាក់កូនយើងទៅអូន... ពេលនេះគេអាចគគ្រាន់តែត្រូវការស្ងប់ស្ងាត់ព្រោះហត់នឿយពីការងារក៏ថាបាន” ប្រមុខទះខ្នងដៃភរិយាតិចៗលួងលោមឱ្យម៉ាដាមបានស្ងប់ចិត្តខ្លះ។

វាលស្មសានធំល្វឹងល្វើយពេញទៅដោយស្លាកព្រលឹងតែនឹងវាលស្មៅខ្ចីលាយឡំគ្នា ទីកន្លែងនេះប្រៀបបាននឹងសមុទ្ទទុកអ្នកដែលនៅរស់តែជាកន្លែងស្ងប់សុខសម្រាប់អ្នកដែលចាកចេញទៅ! កែវភ្នែកទឹកសមុទ្ទខ្ចីរឹងកំព្រឹសសម្លឹងភ្លឹកទៅរូបថតស្រីក្រមុំដែលជាអតីតសង្សារ ដាក់ជាប់នៅលើស្លាកព្រលឹង​ ស្នាមញញឹមស្រស់របស់នាងមិនថាទាំងពេលចេញទៅនឹងពេលណានៅតែដកជាប់ក្នុងខួរក្បាលរបស់គេជានិច្ច!... មកទាល់នឹងពេលនេះអ្វីដែលគេសោកស្ដាយនឹងមានវិប្បសារីបំផុត គឺខ្លួនជាដើមហេតុឱ្យមនុស្សជាទីស្រលាញ់ជួបរឿងអកុសល ហើយសូម្បីតែដង្ហើមចុងក្រោយរបស់នាងក៏គេមិនបាននៅជូនដំណើរដូចគ្នា។

“បងសុំទោសដែលធ្វើឱ្យអូនទៅទាំងបែបនេះ! សង្ឃឹមថាព្រលឹងអូននៅទីនោះអាចអភ័យទោសឱ្យបងផងចុះ សូមអូនទៅដោយស្ងប់សុខ បងនឹងឧស្សាហ៍មកលេងអូន” វ៉ាល់សៀស៍ និយាយខ្សាវៗទៅកាន់អ្នកដែលបានស្លាប់ទៅ ដោយសង្ឃឹមថាវាចាតាមខ្យល់របស់ខ្លួនអាចឮដល់ដួងវិញ្ញាណរបស់់អ្នកនៅឋានសួគ៌។

ស្របពេល វ៉ាល់សៀស៍ កំពុងតែកើតទុក្ខត្រាំត្រែងនៅវាលស្មសានស្រីតូចនៅខាងនេះវិញ ក៏មានទឹកមុខសោកសៅពពេញទៅដោយក្ដីទុក្ខមិនចាញ់គេប៉ុន្មានដែរ! ហ្វេនស៊ី នៅក្នុងឈុតកូនក្រមុំឈរអើតឡើមនៅក្នុងហាងសម្លឹងមើលទៅមាត់ផ្លូវ រង់ចាំការមកដល់អនាគតកូនកំលោះរបស់ខ្លួន ដែលថ្ងៃនេះជាថ្ងៃកំណត់.លឈុតរៀបការ តែនេះហួសដល់ទៅបួនម៉ោងទៅហើយតែនៅតែមិនឃើញកូនកំលោះមកទៀត! អារម្មណ៍នាងពេលនេះក្រៅពីពាក្យថាអស់សង្ឃឹម តូចចិត្ត​ខូចចិត្ត អ្វីក៏គ្មានរូបរាងនៅក្នុងនេះដែរ។

“នេះសម្រេចថាកូនកំលោះមកទេអ្នកនាង?” បុគ្គលិកស្រីនៅក្នុងហាងដែលនៅមកសួរនាំ ស្រីក្រមុំជាមួយក្រសែភ្នែកអាណិតអាសូរដែលមិនប្រាប់ក៏សាមីខ្លួនមើលឃើញច្បាស់ដូចគ្នា! កុំថាតែបុគ្គលិកស្រីនោះសូម្បីតែនាងខ្លួនឯងក៏សង្វេគខ្លួនដូចគ្នា។

“គាត់អាចនឹងរវល់មិនបានមកទេ!” ហ្វេនស៊ី ងាកមកញញឹមស្រស់ដាក់បុគ្គលិកស្រី។

“តែអាទិត្យក្រោយដល់ថ្ងៃកំណត់រៀបការហើយ បើកូនកំលោះមិនមក.លឈុតពួកខ្ញុំខ្លាចតែ...”

“មិនអីនោះទេ ឈុតនេះល្មមគាត់ហើយ” ត្រឹមបានឃើញឈុតកូនកំលោះក្នុងដៃនាងក៏ដឹងថាល្មមឬមិនល្មមគេបាត់ទៅហើយ មិនបាច់ឆ្ងល់ទេព្រោះនាងធ្លាប់មើលថែអស់មួយឆ្នាំជាង ថាទៅនាងអាចមិនដឹងទំហំខ្លួនគេបានទេ។

“អ៊ីចឹងអ្នកនាងឆាប់ទៅផ្លាស់ឈុតទៅចាំពួកខ្ញុំរៀបចំខ្ចប់ឈុតជូន”

“ចាស សូម្បីមួយភ្លែត!” ហ្វេនស៊ី ស្ទុះស្ទាទៅផ្លាស់ឈុតនៅលើដងខ្លួន ជាមួយទឹកមុខសោកសៅជាទីបំផុតតាំងពីកើតមក អ្នកនាងដែលធ្លាប់តែទទួលបានភាពថ្នាក់ថ្នមពីមនុស្សជុំវិញខ្លួន ពេលនេះបែរជាមកកើតទុក្ខបុកម្នេញព្រោះមនុស្សប្រុសជាទីស្រលាញ់ ដែលនាងស្រលាញ់គេអស់ពីបេះដូងខណៈដែលគេមាននស្រីផ្សេងពេញញបេះដូងដូចគ្នា។

ទ្រាំទៅឯងស្រលាញ់គេដោយខ្លួនឯងទេ... ហ្វេនស៊ី បានតែក្រើនរំលឹកដាស់តឿនខ្លួនឯងនៅក្នុងចិត្ត ទាំងដែលនាងក៏មិនអាចដកគេចេញពីបេះដូងបានដូចគ្នា។

ក្រោយពីផ្លាស់ឈុតរួច ហ្វេនស៊ី ម្នីម្នាកាន់ឈុតចចេញញមកវិញខ្លាចថាភាពត្រាំត្រែងរបស់ខ្លួនមុននេះធ្វើឱ្យបុគ្គលិករង់ចាំយូរ ខណៈដែលនាងចេញមករាងកាយមាំមួនជះភាពសង្ហា ខាបយកអស់ដួងវិញ្ញាណរបស់មនុស្សស្រីដើរចូលមកក្នុងហាងទាំងទឹកមុខញញឹមញញែមដូចគ្នា គ្រាន់តែឃើញហើយម្នាក់ៗនៅក្នុងហាងសឹងតែខ្យល់.គទៅហើយ។

“កូនកំលោះរបស់អ្នកនាងមកដល់ហើយ!” 

ប្រកាស​​ដ៏​ពេញនិយម​ពី​ប្លុក​នេះ

ភរិយាលម្អទ្រនំ

ភរិយាលម្អទ្រនំ

ភរិយាលម្អទ្រនំ